ភូត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យមិនពិត, និយាយកុហក ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្វីដែលកើតមានហើយ; ទេវតា; សត្វលោក; ខ្មោចបិសាច; បញ្ចក្ខន្ធ; ធាតុទាំងបួន; សេចក្ដីពិត ។ ល ។
ឧទាហរណ៍៖ អាគមចងភូត ឬ –ចាប់ភូត អាគមចងឬចាប់ខ្មោចបិសាច ។ ពួកភូត ពួកទេវតា, ពួកសត្វលោក ឬ ពួកខ្មោចបិសាច ។
អ្វីៗដែលកើតមានស្រាប់ ដូចយ៉ាងភូតទាំងបួន គឺ ដី ទឹក ភ្លើង ខ្យល់ ដែលជាគ្រឿងទ្រទ្រង់ជីវិតសត្វ ជាដើម ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនពិត ។
ឧទាហរណ៍៖ ពាក្យភូត ។ ភូតភរ ឬ ភរភូត ( ម. ព. ភរ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖