Posted on Leave a comment

តើពាក្យ «ភេសជ្ជ» មានន័យដូចម្ដេច ?


ភេសជ្ជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភេសជ្ជ; សំ. ភេឞជ្ជ ឬ ភៃឞជ្យ ) ឱសថ, ថ្នាំបំបាត់រោគ, ថ្នាំរម្ងាប់រោគ ( បារ. Médicament ) ។ ភេសជ្ជទាន ការឲ្យថ្នាំរម្ងាប់រោគ ។ ភេសជ្ជបរិក្ខារ គ្រឿងថ្នាំ, ថ្នាំគ្រប់យ៉ាង សម្រាប់រម្ងាប់រោគ ។ ភេសជ្ជពាណិជ អ្នកលក់ថ្នាំរម្ងាប់រោគ ។ ភេសជ្ជពាណិជ្ជ ជំនួញលក់ថ្នាំរម្ងាប់រោគ ។ ភេសជ្ជាគារ ឬ ឱសថាគារ ផ្ទះលក់ថ្នាំរម្ងាប់រោគ ។ សប្បិ ទឹកដោះថ្លា, នវនីត ទឹកដោះខាប់, តេល ប្រេង, មធុ ទឹកឃ្មុំ, ផាណិត ទឹកអំពៅឬស្ករអំពៅជាដើម ក៏ហៅថា ភេសជ្ជ ដែរ ( ព. វិ. ពុ. ) ។ សព្វថ្ងៃខ្មែរប្រើពាក្យភេសជ្ជៈនេះសំដៅយកគ្រឿងផឹកផ្សេងៗទៀតក្រៅពីសុរានិងមេរ័យ ដូចជាទឹកក្រូច, កាហ្វេជាដើម
ឧទាហរណ៍៖ ជប់លៀងភេសជ្ជៈ; ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ ។ គ្រឿងផឹកទាំងនោះតាមភាសាបាលីគប្បីហៅថា ទឹកបាន ឬ បានីយ៍ ឬ ក៏ បានីយៈ ( ប៉ានី ឬ ប៉ានីយៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply