Posted on Leave a comment

តើពាក្យ «ភោក្ដា» មានន័យដូចម្ដេច ?


ភោក្តា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ​( សំ. ភុក្ដ; បា. ភុត្ដ ) បរិភោគហើយ, ស៊ីផឹកហើយ; ប៉ុន្ដែដែលពួកកវីខ្មែរយើងធ្លាប់ប្រើក្នុងពាក្យកាព្យរៀងមក សំដៅសេចក្ដីថា បរិភោគហើយ ក៏បាន, ថា កំពុងបរិភោគ ក៏បាន, ថា នឹងបរិភោគ ក៏បាន ដូច ព. កា. ថា ។
ឧទាហរណ៍៖ ​ភានអើយអញឃ្លាន តើបាយនៅមាន សល់ក្ដាំងខ្លះទេ ឲ្យអញភោក្ដា សម្រន់កាយេ សោះពោះទទេ អញឃ្លានណាស់ភាន ។ ( រឿងបុណ្ណបុរស ) ។ ប្រើជា បរិភោក្ដា ក៏បាន ( សំ. បរិភុក្ដ; បា. បរិភុត្ដ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply