ភ្ញាក់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឭកពីដេកលក់ ។
ឧទាហរណ៍៖ ភ្ញាក់ពីដេក, ដេកក្រភ្ញាក់ ។
រអើលដោយខ្លាច, ដោយស្លន់ ព្រោះមិនដឹងខ្លួនសោះ ក៏ស្រាប់តែពើបពះអារម្មណ៍ដ៏ប្លែក ។
ឧទាហរណ៍៖ ភ្ញាក់ដូចគេកន្ត្រាក់, ភ្ញាក់ដូចគេចោល ។
ភ្ញាក់កំណើត រឭកឃើញកំណើតរបស់ខ្លួនក្នុងជាតិនេះ ដែលជាមនុស្សមានសភាពយ៉ាងណា ។ ភ្ញាក់ខ្លួន ដឹងខ្លួនដូចគេភ្ញាក់ពីដេក ។ ភ្ញាក់គំនិត ដឹងច្បាស់ជាខ្លួនគិតខុស ។ ភ្ញាក់ដំណឹង ភ្ញាក់ជឿដំណឹងដែលប្លែកតែមិនពិត ។ ភ្ញាក់ផ្អើល ឬ ផ្អើលភ្ញាក់ ភ្ញាក់ដោយរអើលព្រោះដឹងហេតុមិនជាក់ឬព្រោះជឿដោយស្មានៗ មិនបា្រកដ ។ ភ្ញាក់រឭក នឹកឃើញសេចក្ដីខុសត្រូវរឿយៗមិនភ្លេច ។ ភ្ញាក់ស្មារតី មានស្មារតីរឭកឃើញការពិត ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖