ភ្លេច
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាំមិនបាន, នឹកមិនឃើញ
ឧទាហរណ៍៖ ភ្លេចអក្សរ, ភ្លេចធម៌ ។
ភ្លេចខ្លួន ភ្លាំងគំនិតមិនគិតពីដំណើរខ្លួន
ឧទាហរណ៍៖ មើលគេភ្លេចខ្លួន ។
ភ្លេចឈ្មោះ នឹកឈ្មោះគេពុំឃើញ ។ ភ្លេចត្រចៀក ធ្វេសស្មារតីមិនប្រុងត្រចៀកស្ដាប់ ឬមិនប្រុងប្រយ័ត្នថែរក្សា ។ ភ្លេចភ្លាំង ឬ ភ្លាំងភ្លេច ភ្លេចដោយភ្លាំងស្មារតី ។ ភ្លេចមុខ ចាំមុខគេពុំបាន ។ ភ្លេចរបស់ ចោលរបស់ដោយមិនបានចាប់ភ្លឹក ។ ល ។ ព. ផ្ទ. ចាំ, នឹកឃើញ, ស្គាល់ ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សម្មោសា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖