ម
មានន័យថា ព្យពា្ជនៈទី៥ក្នុងវគ្គទី៥ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ឬជាសកដ្ឋាននាសិកជៈ មានសំឡេងកើតតាមឋានរបស់ខ្លួន ( ត្រង់រឹមបបូរមាត់និងចម្រុះ ហៅថា ទ្វិដ្ឋានជៈ “មានសំឡេងកើតក្នុងឋានពីរ ” ដូច្នេះវិញក៏បាន ), ជាព្យពា្ជនៈ គម្រប់២៥ តាមលំដាប់នៃព្យពា្ជនៈនវវគ្គដែលរាប់តាំងពី ក, ខ … រៀងមក ។ សំស្ក្រឹតនិងបាលីអានថា មៈ, ខ្មែរប្រើជាសំឡេងពីរ គឺ ម និង ម៉ តាមគួរដល់សូរសម្ដីរបស់ជាតិ; ម នេះជាព្យពា្ជនៈអាចតម្រួតលើព្យពា្ជនៈ៤តួក្នុងវគ្គទី៥របស់ខ្លូនផង លើតួឯងផងដូចជា ចម្បាំង, សម្ផស្ស, កម្ពុជា, ជម្ពូ, សម្ភព, សម្ភាស, កម្មការ, ធម្មតា ជាដើម; អាចតម្រួតលើព្យពា្ជនៈនវវគ្គឯទៀតក៏បាន ដូចជា សម្កូវ, សម្ងាច, ម្ចាស់, អម្ចាស់, សម្ញាញ, សម្ញែង, សម្ដី, សម្ដេច, សម្ដោក, សម្ទាញ, សម្ទូង, សម្ទើញ ជាដើម; អាចតម្រួតលើព្យពា្ជនៈក្នុងសេសវគ្គក៏បានទៀតផង ដូចជា ម្យ៉ាង, បម្រាម, ម្រាមដៃ, ម្រ៉ាងឡើយ, ម្លប់, ម្លូ, ម៉្លា, ម្ល៉េះ, ម្សៅ, ម្ហូប, ម្ហេះៗ ជាដើម, ជាព្យពាន្ជៈមានសិទ្ធិទូលំទូលាយក្នុងការប្រើសម្រាប់ភាសាខ្មែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖