Posted on Leave a comment

តើពាក្យ «មង្គល» មានន័យដូចម្ដេច ?


មង្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីចម្រើន; សេចក្ដីសុខ; ហេតុដែលនាំឲ្យកើតសេចក្ដីសុខចម្រើន; ស្រីសួស្ដី ។ មង្គលការ ការជាមង្គល; ខ្មែរហៅចំពោះតែ “ការអាពាហ៍ពិពាហ៍” ។
ឧទាហរណ៍៖ មានមង្គលការ, រៀបមង្គលការ ។ មង្គលវាទ ឬ មង្គលកថា ( ម័ង-គៈលៈវាត ឬ –កៈថា ) ពាក្យជាមង្គល, ពាក្យឲ្យពរ ។ មង្គលសូត្រ ( មង់-គៈលៈ-សូត ) ឈ្មោះព្រះសូត្រមួយជាពុទ្ធភាសិតសម្ដែងអំពីមង្គល ៣៨ ប្រការ, ពួកពុទ្ធសាសនិកតែងសូត្រក្នុងវេលាធ្វើកិច្ចការជាមង្គលណាមួយ ( ព. ពុ. ) ។ មង្គលាភិសេក ( មង់-គៈលាភិសែក ) ការស្រោចទឹកជាមង្គល, ការស្រោចទឹកឲ្យមានមង្គល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply