Posted on Leave a comment

តើពាក្យ «មង្ឃុត» មានន័យដូចម្ដេច ?


មង្ឃុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ ស្លឹកស្រដៀងនឹងព្រូសឬព្រហូត ផ្លែចេញផ្ទាល់ពីមែកនិងដើម ( ដូចល្វា ), ផ្លែមូលៗសំបកក្រាស់ សម្បុរក្រហមចាស់ មានរសចត់, សាច់ខាងក្នុងជាក្លែបៗ សម្បុរ-ស មានរសផ្អែមលាយជូរបន្តិចៗ សម្រាប់បរិភោគជាអាហារ; មានសម្បូណ៌នៅដែនកម្ពុជាក្រោមក្នុងតំបន់ខ្លះដោយអន្លើៗ ក្នុងកម្ពុជរដ្ឋក៏ដាំកើតដោយអន្លើៗដែរ ប៉ុន្តែមានផ្លែពុំសូវថ្លោស ។
ឈ្មោះព្រឹក្សមួយកម្ពស់ ១០-២០ ម មានដើមកំណើតនៅកោះខ្លះក្នុងប្រទេសឥណ្ឌូណេស៊ី គេនាំមកដាំជាដើមឲ្យផ្លែ។ សាច់មង្ឃុតពណ៌ស (ដុះចេញពីគ្រាប់) មានរសជាតិផ្អែម ហើយក្រអូបឆ្ងាញ់ណាស់។ សម្បកក្រៅនៃផ្លែសម្រាប់ជ្រលក់សំពត់ឲ្យមានពណ៌ខ្មៅ។ គ្រូខ្មែរប្រើសម្បកនៃផ្លែស្ងោរឲ្យផឹកព្យាបាល ជំងឺរាកមូល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply