មណី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មណិ ) ឈ្មោះកែវឬត្បូងវិសេសមួយប្រភេទ; ពេជ្រ; ខ្យងដាំ; ច្រើននិយាយថា កែវមណី ។ មណីការ ជាងច្នៃត្បូង, ជាងច្នៃពេជ្រ, ដាំខ្យង ។ មណីជោតិរស ( –រស់ ) ឈ្មោះកែវវិសេសមួយប្រភេទមានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា មានអានុភាពអាចឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាងបាន តាមចំណង់របស់អ្នកត្រូវការ ( ម. ព. ជោតិរស ផង ) មណីរត្ន ឬ —រ័ត្ន ( —រ័ត្ន ) កែវមណី, ពេជ្រមានតម្លៃ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖