មន្ត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ពាក្យដែលចងក្រងជារបៀបសម្រាប់សូត្រសែកស្ដោះផ្លុំ, អាគម; វេទ; ពាក្យស័ក្ដិសិទ្ធសម្រាប់សូត្រប្រសិទ្ធីឲ្យកើតសុខសួស្ដី . . . ( ម. ព. ទិព្វមន្ត, ទឹកមន្ត, ពុទ្ធមន្ត ផង ) ។ ពាក្យនេះជាបច្ច័យតទ្ធិត ( បា. មន្តុ > មន្ត ) ប្រែថា ” មាន ” សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលីច្រើនតែជាអរូបនាមដែលមានស្រៈ ឥ, ឦ, ឧ, ឩ, នៅទីបំផុតខាងចុង ដូចជា សតិមន្ត អ្នកមានស្មារតី សិរីមន្ត អ្នកមានសិរី; ពន្ធុមន្ត អ្នកមានផៅពង្ស, អ្នកមានពូជពង្ស ។ ល ។ បើស្ត្រីជា –មន្តី ឬ –មតី ដូចជា សតិមន្តី ឬ សតិមតី ស្ត្រីអ្នកមានស្មារតីជាដើម ។ កាលបើ មន្ត នេះផ្សំជាមួយនឹងនាមសព្ទយ៉ាងនេះហើយ ប្រើជា គុ. ឬ ន. ក៏បាន ។
ឧទាហរណ៍៖ សិល្បសាស្រ្តដែលគេជឿថា អាចធ្វើឱ្យផ្ទុយពីនីតិសាស្រ្តធម្មជាតិ ពាក្យសូត្រសេកសម្រាប់ស្តោះផ្តុំ បន្សាត់ជម្ងឺផ្សេងៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖