មន្រ្តីនគរបាលពិការ
👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា មន្ត្រីនគរបាលជាតិដែលបាត់បង់សរីរាង្គណាមួយ ឬច្រើននៅលើរាងកាយក្នុងពេលដែលបានទទួលបញ្ជាបំពេញបេសកកម្មហ្វឹកហាត់មុខជំនាញគ្រោះថ្នាក់បំផុត ធ្វើការពិសោធដ៏មានគ្រោះថ្នាក់ និងដោយសារគ្រោះថ្នាក់ធម្មជាតិក្នុងតំបន់គ្រោះថ្នាក់ ឬក្នុងពេលបំពេញការងារធម្មតា។ មន្រ្តីនគរបាលពិការមាន ២ ប្រភេទគឺ៖ ១-មន្រ្តីនគរបាលពិការប្រភេទ “ក” ជាមន្រ្តីនគរបាលជាតិដែលមានជំងឺ របួស ក្នុងពេលទទួលបញ្ជាបំពេញបេសកកម្មហ្វឹកហាត់មុខជំនាញគ្រោះថ្នាក់បំផុត ធ្វើការពិសោធដ៏មានគ្រោះថ្នាក់ និងដោយសារគ្រោះថ្នាក់ធម្មជាតិ ក្នុងតំបន់គ្រោះថ្នាក់ ត្រូវបានចែកចេញជា ៤ ថ្នាក់៖ ▪ថ្នាក់ទី១ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៨០ (ប៉ែតសិប) ភាគរយ ▪ថ្នាក់ទី២ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៦០ (ហុកសិប) ភាគរយ ▪ថ្នាក់ទី៣ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៤០ (សែសិប) ភាគរយ ▪ថ្នាក់ទី៤ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ២០ (ម្ភៃ) ភាគរយ។ ២-មន្រ្តីនគរបាលពិការប្រភេទ “ខ” ជាមន្រ្តីនគរបាលជាតិដែលមានជំងឺ របួស ក្នុងពេលបំពេញការងារធម្មតា ត្រូវបានចែកចេញជា ៣ ថ្នាក់៖ ▪ថ្នាក់ទី១ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៨០ (ប៉ែតសិប) ភាគរយ ▪ថ្នាក់ទី២ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៦០ (ហុកសិប) ភាគរយ ▪ថ្នាក់ទី៣ មានកម្រិតបាត់បង់សមត្ថភាពការងារលើសពី ៤០ (សែសិប) ភាគរយ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖