Posted on Leave a comment

តើពាក្យ «មរ» មានន័យដូចម្ដេច ?


មរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ; សំ. មរ៑, ម្រ, ម្ឫ ) ស្លាប់ ( សម្រាប់ប្រើចំពោះតែក្នុងកាព្យដែលកវីត្រូវការប្រើខ្លះ កុំឲ្យខ្វះដូចជា ) ។
ឧទាហរណ៍៖ ព្រឹកមិញគាត់ត្រាច់ចរ ល្ងាចគាត់មរឥតដឹងខ្លួន នេះគឺការគាប់ជួន នាំឲ្យខ្លួនមានគ្រោះកាច ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភក់ដែលកើតអំពីទឹកត្រាំដើមត្រុំ ព្រមទាំងស្លឹកត្រុំស្រស់ផងឲ្យរលួយហើយកូរឲ្យខះកកមានសម្បុរខ្មៅខៀវទៅជាធ្លះសម្រាប់ប្រើជាគ្រឿងជ្រលក់ ។
ឧទាហរណ៍៖ គាត់ភ័យស្លុតឡើងមុខខ្មៅប៉ែដូចជាមរ ។ ( ម. ព. ធ្លះ ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply