Posted on Leave a comment

តើពាក្យ «មរណៈ» មានន័យដូចម្ដេច ?


មរណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មរណ ) សេចក្ដីស្លាប់ ។ មរណកាល កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា “ស្លាប់” ឬ “សេចក្ដីស្លាប់”
ឧទាហរណ៍៖ ធ្វើមរណកាល, ទទួលមណកាល ។

                      មរណចេតនា ( មៈរៈណៈចេតៈន៉ា ) ចេតនាដែលប៉ងនឹងសម្លាប់ ។ មរណទុក្ខ ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតស្លាប់ ។ មរណទូត បម្រើរបស់មរណៈ គឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឲ្យមក, ហៅថា យមទូត ក៏បាន ( ព. ប្រ. ) ។ មរណធម៌ ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា ។ មរណនាម នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជា ព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជា ព្រះបរមកោដ្ឋ ( ព្រះករុណាព្រះបរមកោដ្ឋ ។ ម. ព. នរោត្តម ផង ) ។ មរណបណ្ណ ( មៈរៈណៈប័ន ) សំបុត្រប្រាប់សេចក្ដីឲ្យអ្នកដទៃសម្លាប់គេ ។ មរណភ័យ ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់ : មរណភាព ដំណើរស្លាប់, សេចក្ដីស្លាប់ : ទទួលមរណភាព ( ស្លាប់ ) ។ មរណលេខា សាលក្រមកាត់ទោសប្រហារជីវិត ។ មរណវេលា ឬ មរណសម័យ ពេលជិតស្លាប់, ពេលស្លាប់ ។ មរណសង្គ្រាម ដូចគ្នានឹង មច្ចុសង្គ្រាម ដែរ ( ម. ព. មច្ចុ ផង ) ។ មរណសញ្ញា សញ្ញាក្នុងមរណៈ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់ : កាន់មរណសញ្ញា ។ មរណស្សតិ ( មៈរៈណ័ស-សៈតិ ) ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់; ហៅថា មរណានុស្សតិ “ការនឹករឿយៗដល់សេចក្ដីស្លាប់” ក៏បាន ។ មរណហេតុ ( ម រៈណៈហែត ) ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឲ្យស្លាប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply