មហិមា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈធំ, ទូលាយ ។ ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ខឹងមហិមា ឬ –មហិមន្ត; ច្រើននិយាយក្លាយថា មោះហិមា គួរលែងប្រើ ( ព. កា. ) : កងពលច្រើនក្រៃមហិមា ឥតមានរួញរា គឃារុកចូលឥតក្រែង ។ ក្រអឺតក្រទឺតឃើញស្ដែង សន្ធាប់គ្នាឯង ឲ្យខ្លាចស្ញប់ស្ញែងរាល់ប្រាណ សត្រូវពុំអាចរុញច្រាន តទប់ពុំបាន ក៏រត់ប្រញាយថយក្រោយ ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. មហិមន៑, មហិមន្ត៑ ឬ មហិមា; បា. មហិមន្តុ > មហិមា ) ដែលមានច្រើន, ច្រើនក្រៃ, ក្រៃកន្លង; ធំសម្បើម, ដែលគួរស្បើម ។
ឧទាហរណ៍៖ ច្រើនមហិមា, ខ្លាំងមហិមា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖