Posted on Leave a comment

តើពាក្យ «មហេសី» មានន័យដូចម្ដេច ?


មហេសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. មហរ្សិ < មហា + ឫឞិ ) អ្នកស្វែងរកនូវគុណធំ ( ព្រះសព្វញ្ញុពុទ្ធ ) ។ ឥសីធំ គឺឥសីដែលបានសម្រេចគុណវិសេសជាន់ខ្ពស់ជាងពួកឥសីសាមញ្ញ ( ដែលហៅថា មហាឥសី ឬ មហាឫសី ) ។

                      ( បា. ; សំ. មហិឞី ” ក្សត្រីដែលជាធំជាងអស់ស្រ្តីទាំងពួង ” ) ឋានន្តរថ្នាក់ខ្ពស់សម្រាប់ព្រះរាជទេពីដែលក្សត្រិយ៍ទ្រង់រាជ្យបានប្រោសព្រះរាជទានអភិសេក ឬដែលបានអភិសេកជាមួយនឹងព្រះរាជា សម្ដេចមហេសី; ហៅថា សម្ដេចព្រះរាជទេវី ឬ សម្ដេចព្រះរាជិនី ក៏បាន ។ សម្ដេចព្រះអគ្គមហេសី មហេសីដែលជាធំបំផុតជាងព្រះរាជទេវីទាំងពួង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply