Posted on Leave a comment

តើពាក្យ «មហោឃ» មានន័យដូចម្ដេច ?


មហោឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហា ” ធំ ” + ឱឃ ” អន្លង់; ជំនន់ ” > មហោឃ ” អង្លង់ធំ ” )អន្លង់ធំក្នុងសំសារវដ្ដ គឺការអន្ទោលកើតស្លាប់រឿយៗដដែលៗនៃសត្វលោក ( ជាពាក្យសម្រាប់ កវី តែងកាព្យដោយងាយ ) ។
ឧទាហរណ៍៖ សព្វសត្វក្នុងលោក ហែលក្នុងមហោឃ មហាសាគរ ច្រើនរងតែទុក្ខ វិលវក់វីវរ អ្នកខ្លះសាទរ ចង់ហែលរកត្រើយ, . . . ( បើមិនសម្បូណ៌ពាក្យទេ កវី ច្រើនតែទាល់ច្រក ចាញ់ប្រៀបពួក កវី នៅបរទេសខ្លះ ដែលគេមានពាក្យគេបរិបូណ៌ ព្រមទាំងនឹងត្រូវប្រទះការរិះគន់របស់ជនទាំងនោះផង ថាខ្មែរ មានពាក្យតិចរលីបរលាបពេក ប្រើការពុំគ្រប់គ្រាន់ . . . ) : ហេតុនោះកវី គួរមានមេត្រី រាប់អានភាសា សម្ដីជាតិយើង តម្កើងសក្ដា ឲ្យពួកខេមរា មិនចាញ់ប្រៀបគេ ! . . .

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply