មិច្ឆា
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ជា និ. ; សំ. មិថ្យា ) ខុស, មិនពិត, មិនមែន : មនុស្សមិច្ឆា មនុស្សដែលយល់តែខាងខុស, មនុស្សឆ្វេងទាំងស្រុង; ចិត្តមិច្ឆា ចិត្តដែលគិតខុស, ចិត្តឆ្វេងទាំងស្រុង ; ( ច្រើនសំដៅសេចក្ដីថា ចិត្តឆេវឆាវ, ចិត្តអាក្រក់តក់ម៉ក់ ); ចិត្តមច្ឆេរមិច្ឆា ( –ម៉ាច់-ឆេ– ) ចិត្តកំណាញ់យល់ខុសជាត្រូវ ។ ល ។ ច្រើនប្រើជាបទសមាស, ដូចជា មិច្ឆាចារ, មិច្ឆាជីវៈ, មិច្ឆាទិដ្ឋិ, មិច្ឆាមគ្គ ជាដើម ( ម. ព. ទាំងនុះ ) ។ មិច្ឆាកម្មន្តៈ ន. ការងារខុស ( ព. ផ្ទ. សម្មាកម្មន្តៈ ) ។ មិច្ឆាចារ ( –ចា ) ន. ( បា. < មិច្ឆា ” ខុស ” + អាចារ ” ដំណើរប្រព្រឹត្តស៊ប់; មារយាទ ” ; សំ. មិថ្យាចារ < មិថ្យា + អាចារ ) ដំណើរប្រព្រឹត្តទាស់ខុសប្រពៃណី; មារយាទអាក្រក់; ច្រើនប្រើសំដៅសេចក្ដីថា ” ដំណើរលួចភរិយាគេ ” : ធ្វើមិច្ឆាចារ ( ប្រើជា មិថ្យាចារ ក៏មាន ) ។ ព. ផ្ទ. សម្មាចារ ។ មិច្ឆាជីព ឬ –ជីវៈ ន. ( បា. < មិច្ឆា + អាជីវ; សំ. មិថ្យាជីវ < មិថ្យា + អាជីវ ) ការចិញ្ចឹមជិវិតខុស ដូចយ៉ាងចាប់មនុស្សលក់ជារបរជាដើម ( ប្រើជា មិច្ឆាជីវៈ ក៏បាន; និយាយថា មិច្ឆាអាជីវោ ក៏មាន ) ។ ព. ផ្ទ. សម្មាជីព, សម្មាជីវៈ ឬ សម្មាអាជីវៈ, សម្មាអាជីវោ ។ មិច្ឆាទិដ្ឋិ ( –ទិតឋិ ) ន. ( បា. ; សំ. មិថ្យាទ្ឫឞិ្ត ) សេចក្ដីយល់ឃើញខុស គឺដំណើរយល់ខុសអំពីសេចក្ដីពិត ដូចយ៉ាងយល់ឃើញថា មាតាបិតាគ្មានគុណ, សត្វទាំងអស់ស្លាប់ហើយលែងកើតទៀតជាដើម ។ ព. ផ្ទ. សម្មាទិដ្ឋិ ។ មិច្ឆាទិដ្ឋិកជន ( –កៈ-ជន់ ) ន. ជនប្រកបដោយមិច្ឆាទិដ្ឋិ, ជនអ្នកមានការយល់ឃើញខុស ។ មិច្ឆាពាក្យ ឬ –វាចា ( –ពាក ឬ –វាចា ) ន. ( បា. –វាចា ; សំ. មិថ្យា + វាច៑ > វាក៑, វាគ៑ ឬ –វាក្យ ) សម្ដីខុស គឺការប្រើវាចាខុសគន្លងមានពោលពាក្យកុហក, ពាក្យញុះញង់ជាដើម ។ ព. ផ្ទ. សម្មាពាក្យ ឬ សម្មាវាចា ។ មិច្ឆាព្យាយាម ន. ( បា. –វាយាម ; សំ. មិថ្យាវ្យាយាម ) ព្យាយាមខុស គឺព្យាយាមធ្វើអំពើអាក្រក់ណាមួយ ។ ព. ផ្ទ. សម្មាព្យាយាម ។ មិច្ឆាមគ្គ ( –ម័ក ) ន. ( បា. ; សំ. មិថ្យា + មាគ៌ ) ផ្លូវខុស គឺផ្លូវឬគន្លងដែលមិនពិត ។ តាមលទ្ធិពុទ្ធសាសនាថា សេចក្ដីយល់ឃើញខុស, សេចក្ដីត្រិះរិះខុស, វាចាខុស, ការងារខុស, ការចិញ្ចឹមជីវិតខុស, ព្យាយាមខុស, ស្មារតីខុស, ដំណើរតាំងចិត្តស្មិងស្មាធិ៍ខុស . . . ទាំងនេះជា មិច្ឆាមគ្គ ។ ព. ផ្ទ. សម្មាមគ្គ ។ មិច្ឆាវាចា ( ដូចគ្នា នឹង មិច្ឆាពាក្យ ដែរ ) ។ មិច្ឆាវាយាម : ( ដូចគ្នានឹង មិច្ឆាព្យាយាម ដែរ ) ។ មិច្ឆាសង្កប្បៈ សេចក្ដីត្រិះរិះខុស ( ព. ផ្ទ. សម្មាសង្កប្បៈ ) ។ មិច្ឆាសតិ សតិខុស, ការរលឹកខុស ( ព. ផ្ទ . សម្មាសតិ ) ។ មិច្ឆាសមាធិ សមាធិខុស ( ព. ផ្ទ. សម្មាសមាធិ ) ។ មិច្ឆាអាជីព, –អាជីវៈ, –អាជីវោ ( ដូចគ្នានឹង មិច្ឆាជីព ដែរ )។ល។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖

-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)