Posted on Leave a comment

តើពាក្យ «មិត្ត» មានន័យដូចម្ដេច ?


មិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ; បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់
ឧទាហរណ៍៖ បុគ្គលគួរកុំសេពគប់បាបមិត្ត, គួរសេពគប់តែកល្យាណមិត្ត, ប៉ុន្តែគួរប្រយ័ត្នកុំធ្វើបាបមិត្តឲ្យក្លាយជាសត្រូវឡើយ ( ព. ពុ. ) ។

                      ពាក្យ មិត្ត ឬ មិត្រ នេះ បា. សំ. ប្រើជានបុំសកលិង្គ ទោះបុរសក្ដី ស្រ្តីក្តី ក៏នៅតែប្រើជា មិត្ត ឬ មិត្រ ដូចគា្ន ។
ឧទាហរណ៍៖ កូនប្រុសអ្នកវាជាមិត្រនឹងកូនប្រុសខ្ញុំ; នាងកញ្ញាពីរនាក់ហ្នឹងវាជាមិត្រនឹងគ្នាយូរឆ្នាំហើយ; ខ្លាឈ្មោលជាមិត្រនឹងខ្លាឈ្មោល; ចចកញីជាមិត្រនឹងចចកញី ។ ល ។ ម្ដាយជាមិត្រជិតដិតស្និទ្ធស្នាលនឹងកូនប្រុសស្រីក្នុងលំនៅរបស់ខ្លួន; បុណ្យដែលគេបានធ្វើហើយខ្លួនគេ ជាមិត្ររបស់គេក្នុងលោកខាងមុខ ( ពុទ្ធភាសិត ) ។ ( បា. សំ. មិនផ្លាស់តាមលិង្គដូច បារ. ប្រុសជា Ami ស្រីជា Amie ទេ ដ្បិត មិត្ត ឬ មិត្រ នេះជា ន. មិនមែនជា គុ. ) ។

                       មិត្ត សម្លាញ់ អ្នកដែលរាប់អានគ្នាជិតដិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply