មិម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងភ្លេងខ្សែមួយប្រភេទមានខ្សែតែមួយ។ អ្នកលេងកូតខ្សែដូចទ្រ ខ្សែនេះជាខ្សែអំបោះដែលគេចងនៅខាងចុងក្រោមកន្លែងកូតបន្លាយមកដាក់ក្នុងមាត់ ហើយយកស្រកាលពង្រួលកូត។ ស្រកាពង្រួល គេកោសឱ្យស្តើង រួចចោះរន្ធស៊កខ្សែអំបោះដោយបង្ខាំងនឹងកន្លាស់ឫស្សីតូមមួយ ហើយដាក់ចន្លោះធ្មេញលើក្រោមប្រៀនដូចទារកបៅដោះ ឬម៉ិម។ ឆាកវាធ្វើពីឫស្សី។ ខ្សែចងភ្ជាប់ពីចុងខាងក្រោមនៃតួបង្ហូតទភភ្ជាប់នឹងព្រលួតធ្វើពីឫស្សី ដងធ្វើពីពីងពង់។ ផ្នែកខាងក្រោមដង គេស៊កឈើតូចមូលចូលក្នុងបំពង់ឫស្សី ផ្នែកខាងចុងឈើខាងអ៊ែនបន្តិច ខាងចុងផុត គេចិតឱ្យមានរាងមូលសំប៉ែតដូចប្រាក់កាស។ គេចិតឈើនោះឱ្យមានដុំតូចមួយទៀត ហើយលើឈើមួយសំប៉ែតនោះ គេចោះរន្ធតូចមួយសម្រាប់ស៊កខ្សែដោយចងភ្ជាប់នឹងកន្លាស់ឫស្សីតូចមួយ គឺកន្លែងនេះហើយដែលគេចងអំបោះបន្លាយ។ លើដងឫស្សី គេបទិខ្ទង់ដោយក្រមួនឃ្មុំ ឬម្រោម ខ្ទង់មានចំនួនបួនធ្វើពីឫស្សី។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖