មុទិតា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. )ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថា អ្នកដទៃតាមតែអ្នកណាក៏ដោយ គេមានទ្រព្យធនបុណ្យស័ក្តិ បានប្រកបដោយសេចក្ដីសុខ-ចម្រើន ក៏មានចិត្តជួយអរគេ មិនច្រណែននិន្ទាឈ្នានីស ( មុទិតា នេះជាធម៌ប្រសើរសំខាន់មួយយ៉ាងសម្រាប់ពួកមនុស្ស ) ។ មុទិតាចិត្ត ចិត្តដែលមានមុទិតា ។ មុទិតាធម៌ ធម៌ដែលប្រកបដោយមុទិតា ( ដូចគ្នានឹង មុទិតាចិត្ត ដែរ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖