Posted on Leave a comment

តើពាក្យ «មោហៈ» មានន័យដូចម្ដេច ?


មោហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មោហ ) អវិជ្ជា, សេចក្ដីវង្វេង, សេចក្ដីល្ងង់ ឬភ័ន្តស្មារតីមិនយល់ការណ៍ពិត, មិនស្គាល់ខុសត្រូវ ។ និយាយថា មោហ៍ ឬ មោហា ក៏មាន : មោហ៍គ្រប, មោហ៍បាំង, មោហោគ្រប គឺងងឹតវិងស៊ុងភ្លេចស្មារតីភ័ន្តច្រឡំ ពុំយល់ការខុសត្រូវបណ្ដាលឲ្យធ្វើអំពើអាក្រក់ឥតញញើត ។ មោហចិត្ត ( មោហៈចិត ) ចិត្តដែលលាយច្រឡំដោយមោហៈ, ចិត្តងងឹតល្ងង់ ។ មោហប្រព័ន្ធន៍ ( មោហ័ប-ប្រព័ន ) ចំណងមោហៈ, មោហៈដែលចងឆ្វាក់; អ្នកដែលមោហៈចងឆ្វាក់ ។ មោហមូល ( មោហៈ— ) មោហៈដែលជាឫសអកុសល ។ ល ។
មោហ៍ ការវង្វេង ច្រឡំ ភាន់ងងឹតងងល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply