មោះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គឺ, គឺថា, គឺជា, ដែលជា, ដែលត្រូវថាជា។ ពាក្យសម្រាប់ប្រើខៃសព្ទ ឬខៃសេចក្ដី គឺប្រើជម្រាល ឬផ្ទេរសព្ទ ផ្ទេរសេចក្ដីដែលជាវេវចនៈនឹងគ្នា ឬដែលស្មើគ្នាឲ្យជ្រាលពីមួយទៅលើមួយ, ច្រើនតែដាក់ពាក្យ ថា មកផង ដូចជា
ឧទាហរណ៍៖ ភ្លេចមោះថាមិនចាំ, មិនចាំមោះថានឹកមិនឃើញ, មិនល្អមោះថាអាក្រក់ ។ ល ។ ( សព្វថ្ងៃនេះមិនសូវប្រើ, ច្រើនប្រើតែពាក្យ គឺ, គឺថា ) ។
ប្រើជា គឺមោះ សំដៅសេចក្ដីថា គឺថា ក៏មាន ។
ឧទាហរណ៍៖ គឺមោះខ្ញុំនឹងដែលបានទៅស្រុកនោះសូម្បីតែម្ដងក៏ទេសោះ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីសៅហ្មង, ដំណើរឆ្គាំឆ្គង, មន្ទិល : ឥតមានមោះ ។ មោះពុំគាប់ ឬ មោះមិនគាប់ សេចក្ដីសៅហ្មង ឬដំណើរឆ្គាំឆ្គង ពុំគប្បីឬមិនសមគួរ ។ មោះមន្ទិល មន្ទិលសៅហ្មង មោះមៃ ឬ មោះហ្មង ការទាស់ហេតុទាស់ដំណើរ, សេចក្ដីហ្មងឆ្គង, សេចក្ដីខុសឆ្គង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖