Posted on Leave a comment

តើពាក្យ «ម៉ូងគ្រុំ» មានន័យដូចម្ដេច ?


ម៉ូងគ្រុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្លេងបុរាណមួយវង់ មានស្គរធំមួយ ( ស្គរនោះមានធ្លុះបន្តិច ), មានគងមួយវង់, មានស្រឡៃតូចមួយ, មានគងធំ ( គងមូង ) មួយ, មានឫស្សីកំបែកមួយកំណាត់ មានអ្នកភ្លេងតែត្រឹម៣នាក់គឺ ម្នាក់វាយគងវង់, ម្នាក់ផ្លុំស្រឡៃតូច, ម្នាក់ទៀតវាយស្គរធំផង វាយគងធំផង វាយឫស្សីកំបែកផង ( វាយគោះឲ្យមានសូរស័ព្ទរណ្ដំ ); ខ្មែរប្រើភ្លេងនេះចំពោះតែក្នុងពិធីបុណ្យតម្កល់សពឬបុណ្យឈាបនកិច្ច ។
ឧទាហរណ៍៖ ភ្លេងម៉ូងគ្រុំ, ក្នុងសម័យឥឡូវ, មានមិនគ្រប់ខែត្រទេ អ្នកខែត្រខ្លះមិនដែលស្គាល់មិនដែលឮសូរសព្ទភ្លេងនេះសោះឡើយ ( ហៅ ភ្លេងកន្ទាំមីង ឬ ទាំមីង ក៏បាន, ភ្លេងគងស្គរ ក៏បាន តាមទម្លាប់ហៅដោយខែត្រ-ស្រុក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply