ម៉ែត្រ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Mètre ម៉ែត្រិ៍ ) ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬ មួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត ( ពីរហត្ថខ្នាត ), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច ( ម៉ែត្រ សរសេរកាត់ថា ម. ) ។ ដេស៊ីម៉ែត្រ (Décimètre) ប្រវែងដប់សង់ទីម៉ែត្រ ( ដ. ម. ) ។ សង់ទីម៉ែត្រ ( Centimètre ) ចំនួនឬប្រវែងមួយរយភាគដែលចែកឬដែលបែងចេញពីក្នុងមួយម៉ែត្រ ( ស. ម. ) ។ មិល្លីម៉ែត្រ ( Millimètre ) ចំនួនឬប្រវែងមួយពាន់ភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ ( ម. ម. ) ។ ដេកាម៉ែត្រ ( Décamètre ) ចម្ងាយឬប្រវែងដប់ម៉ែត្រ ( ដា. ម. ) ។ ហិកតូម៉ែត្រ ( Hectomètre ) ចម្ងាយឬប្រវែងមួយរយម៉ែត្រ ( ហ. ម. ) ។ គីឡូម៉ែត្រ ( Kilomètre ) ចម្ងាយឬប្រវែងមួយពាន់ម៉ែត្រ ( គ. ម. ) ។ ម៉ែត្រការ៉េ ( Mètre carré ) ម៉ែត្រទ្វេគុណ មានទំហំទីបួនជ្រុងស្មើភាគ ( ម.២); កុំប្រើពាក្យ ម៉ែត្រក្រឡា ព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យ ម៉ែត្រទ្វេគុណ ឬ ម៉ែត្រការ៉េ ( តាមបារាំង ) វិញក៏បាន ។ ម៉ែត្រគុប ( Mètre cube ) ម៉ែត្រត្រីគុណ មានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ ( ម. ៣ ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)