Posted on Leave a comment

តើពាក្យ «ម៉ៅ» មានន័យដូចម្ដេច ?


ម៉ៅ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួបរួមទាំងអស់, ទទួលដោយបូករួមទាំងស្រុង, ទទួលមុខការឈ្នួលរួបរួមសព្វគ្រប់, ជួលឲ្យធ្វើការដោយបូករួមមុខការត្រាតែហើយស្រេច ។
ឧទាហរណ៍៖ ម៉ៅសង់ផ្ទះឲ្យគេ, ជួលម៉ៅ ។ និយាយម៉ៅ និយាយបូករួមទាំងអស់ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ស. មៅ អ. ថ. ម៉ៅ ជា កិ. “ស្រវឹង”; គុ. ” ដែលមានរសនាំឲ្យស្រវឹង ” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ មួ ថា : មូម៉ៅ ខឹងរញូរញេញ, ខឹងដាលវ៉ាលមិនស្រាក ។
ឧទាហរណ៍៖ កុំចូលទៅ, លោកកំពុងមួម៉ៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply