ម្ង៉ៃ
👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ប្រើជា ន. ( ព. សា. ) មួយថ្ងៃ : ធ្វើការម្ង៉ៃទាល់ល្ងាច ធ្វើការមួយថ្ងៃទាល់ល្ងាច ។ ម៉្ងៃនឹង និ. ( ព. សា. ) បំណាច់នឹង, បើបានជា : ម៉្ងៃនឹងទៅគួរឲ្យមានប្រយោជន៍ខ្លះ បំណាច់នឹងទៅគួរឲ្យមានប្រយោជន៍ខ្លះ; ម្ង៉ៃនឹងជជែក ត្រួវជជែកឲ្យទាល់តែឃើញខុសឃើញត្រូវ បើបានជាជជែក ត្រូវជជែកឲ្យទាល់តែឃើញខុសឃើញត្រូវ ។ ម្ង៉ៃនឹងចេះឲ្យគេកោត ម្ង៉ៃនឹងឆោតឲ្យគេអាណិត; ម្ង៉ៃនឹងស្លាប់ សុំឲ្យតែបានស៊ីមួយឆ្អែតសិន ។ ម្ង៉ៃៗធ្វើការទាល់ៗល្ងាច ធ្វើការទាល់ៗល្ងាចរាល់តែថ្ងៃ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖