Posted on Leave a comment

តើពាក្យ «ម្ចាស់» មានន័យដូចម្ដេច ?


ម្ចាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានអំណាចកាន់កាប់អ្វីៗ ដែលជារបស់ខ្លួន, ឥស្សរជន ។
ឧទាហរណ៍៖ ម្ចាស់ទ្រព្យ, ម្ចាស់បំណុល, ម្ចាស់ផ្ទះ ។ ល ។

                      ម្ចាស់ខ្លួន សាមីខ្លួន, ខ្លួនរបស់ឯង ឬខ្លួនរបស់គេ ។ ម្ចាស់ជីវិត, ម្ចាស់ជីវិតលើត្បូង ឬ ម្ចាស់ផែនដី ព្រះរាជា ( ក្សត្រិយ៍ទ្រង់រាជ្យ ), ត្រូវប្រើពាក្យថា ព្រះករុណាផ្សំខាងដើមជាដរាប : ព្រះករុណាជាម្ចាស់ជីវិត , . . . ( បុរាណប្រើជា អម្ចាស់ ) ។ ព្រះអង្គម្ចាស់ ព្រះរាជបុត្រ ឬ ព្រះរាជបុត្រីនៃក្សត្រិយ៍ទ្រង់រាជ្យ ឬក្សត្រិយ៍ទីឧភយោរាជ, ក្សត្រិយ៍ទីឧបរាជ, ទីឧបយុវរាជ, ឬក៏បុត្រាបុត្រីដែលកើតអំពីព្រះរាជបុត្ររួមនឹងព្រះរាជបុត្រី ។ អ្នកអង្គម្ចាស់ បុត្រាបុត្រីដែលមានព្រះអង្គម្ចាស់ជាបិតា ឬបុត្រាបុត្រីដែលកើតអំពីអ្នកអង្គម្ចាស់រួមគ្នាជាមាតាបិតា ( ពាក្យធម្មតាដែលប្រើជាប្រក្រតីថា ម្ចាស់ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply