ម្ដាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាតា, ម៉ែ ។ ម្ដាយកូន ! ម៉ែកូន ! ( ម. ព. ម៉ែ ! ) ។ ម្ដាយក្មេក ម្ដាយរបស់ប្ដីឬរបស់ប្រពន្ធ ។ ម្ដាយចិញ្ចឹម ស្រ្តីដែលចិញ្ចឹមរក្សាទុកស្មើម្ដាយ ។ ម្ដាយចុង ម្ដាយក្រោយ គឺប្រពន្ធចុងរបស់ឪពុក ។ ម្ដាយដើម ទេវតាឬបិសាចស្រីដែលជាម្ដាយពីក្នុងជាតិមុន ។ ម្ដាយធម៌ ស្រ្តីមិនមែនញាតិដែលគេសុំធ្វើជាម្ដាយ ។ ម្ដាយធំ ស្រ្តីដែលត្រូវជាបងរបស់មាតាឬរបស់បិតា : ម្ដាយធំបង្កើត, ម្ដាយធំជីដូនមួយ, ម្តាយធំជីទួតមួយ, ម្ដាយធំជីលួតមួយ . . . ។ ម្ដាយបង្កើត ម្ដាយដែលបង្កើត ។ ម្ដាយមីង ស្រ្តីដែលត្រូវជាប្អូនរបស់មាតាឬរបស់បិតា : ម្ដាយមីងបង្កើត, ម្ដាយមីងជីដូនមួយ, ម្ដាយមីងជីទួតមួយ, ម្ដាយមីងជីលួតមួយ . . . ។ ម្ដាយមីងសន្ទៃ ម្ដាយមីងដែលជាញាតិឆ្ងាយហើយឬដែលជាញាតិពន្ធ ( ព. សា. ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖