ម្រុម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ឥណ្ឌា មរុម ) ឈ្មោះឈើមួយប្រភេទ មែកស្រួយងាយបាក់ ជាជាតិឈើចាញ់ទឹក, ស្លឹកខ្ចីប្រើជាបន្លែស្លស្រឡក់ ផ្លែវែងៗ សាច់រឹងមានសរសៃ ប្រើជាបន្លែស្លម្ជូរបាន ( សរសេរ ម្រុំ ក៏បាន ) ។
ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទកម្ពស់ ៣-១០ ម មានដើមកំណើតក្នុងប្រទេសឥណ្ឌា ឬប៉ាគ្សីតង់ គេនាំមកដាំនៅទ្វីបអាស៊ីអាគ្នេយ៍ ស្លឹក ផ្កា និងផ្លែខ្ចី ប្រើធ្វើបន្លែបាន (ស្លឹកខ្ចីប្រើស្លស្រឡក់ ផ្លែវែងៗមានសរសៃប្រើជាបន្លែស្លម្ជូរ ) ។ ស្លឹកចាស់ ឬខ្ចី អាចឲ្យគោ ក្របីស៊ីបាន ។ គ្រាប់ផ្លែម្រុម គេអាចចម្រាញ់យកប្រេង ម៉្យាងបរិភោគបាន និងប្រើដាក់ ទឹកអប់ដើម្បីឲ្យក្លិនក្រអូបនៅជាប់មិនប្រែ។ គ្រូបុរាណ ប្រើសម្បកធ្វើជាថ្នាំកម្លាំងសំរាប់នារីទើបសំរាលកូនហើយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖