ម្រេច
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. មរីច ; បា. មរិច ; ហិណ្ឌី មរិចា ) ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូ តែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាប់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខែត្រកំពតច្រើនជាងទីឯទៀត។ ម្រេចកោរ ឬ ម្រេចស ម្រេចដែលគេបេះផ្លែទុំ ហើយត្រាំទឹកឲ្យរលួយសំបកនៅតែគ្រាប់ មានសម្បុរសដូចគ្នានឹងម្រេចអាចម៍សត្វដែរ ( ម្រេចនេះបែបដែលសម្រាំងមានតម្លៃជាងម្រេចធម្មតាដែលហៅថា ម្រេចខ្មៅ ) ។ ម្រេចអាចម៍សត្វ ( —អាច់សាត់ ) គ្រាប់ម្រេចដែលជាអាចម៍សត្វបក្សីចំពួកខ្លះមានពពេចជាដើម ព្រោះវាចឹកស៊ីផ្លែម្រេចទុំ ( មានតម្លៃស្មើគ្នានឹងម្រេចសយ៉ាងល្អ ) ។
វល្លិតោងជន្លង់ មែកប្រវែង ៨-១០ ម គេដាំនៅប្រទេសក្តៅដើម្បីយកផ្លែធ្វើជាគ្រឿងេសហឺរ។ មុនឆ្នាំ១៩៧០ខែ្មរយើងដាំម្រេច ដោយប្រពលលក្ខណៈក្នុងខេត្តកំពត។ ម្រេចជាឱសថក្នុងសម្រាប់រំងាប់រោគផ្សេង ដូចជាគ្រុន រាកមួល ។ល។
ជារុក្ខជាតិវល្លិតោងឡើងជន្លង់ ដែលគេនិយមដាំក្នុងខេត្តកំពត កំពង់ចាម រតនគិរី មណ្ឌលគិរីជាដើម។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្រេច – អំបូរ ៖ PIPERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Piper nigrum L. – ឈ្មោះអង់គ្លេស ៖ Black peper – ឈ្មោះបារាំង ៖ Poivre (noir) – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ ដើមទន់ប្រវែង៨-១០ម មានឫសតាមថ្នាំងនីមួយៗ សម្រាប់តោង(៥៤,៥៥)។ ស្លឹកដុះឆ្លាស់ទង រាងស៊ុតទូលាយស្រូចចុង ពណ៌បៃតងប្រម៉ៅរលោង មានបណ្តោយ១០-១៥ស.ម និងទទឹង៦-១០ស.ម(៥៥)។ កញ្ចុំផ្កាជាចង្កោមកួរតូចៗមូលទ្រវែង និងដុះទល់ទងជាមួយស្លឹក។ ផ្កាតូចៗមានទងខ្លីជាប់ទងកួរ។ ផ្លែរាងមូល តម្រៀបជាកួរវែងៗ មានសាច់តែមួយទំហំ៦មម។ ផ្លែខ្ចីមានពណ៌បៃតងចាស់ ផ្លែទុំមានពណ៌ក្រហម និងមានពណ៌ខ្មៅសម្បកជ្រួញក្រោយពេលហាលស្ងួត(៥៥)។ – លក្ខណៈអេកូឡូស៊ី ៖ដាំក្នុងតំបន់មានអាកាសធាតុក្តៅ ពិសេសនៅតំបន់ដី ក្រហម – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង្កើនរសជាតិហឹរ និងជួយកាត់ក្លិនឆ្អាប ក្នុងម្ហូបអាហារ ដូចជាសម្ល ឆា ប្រឡាក់ ចំហុយ និងទឹកជ្រលក់។ ម្រេចក៏អាចយកមកធ្វើជាបន្លែបាដែរ ពិសេសសម្រាប់ឆា (ផ្លែខ្ចី)។ ជាឱសថ៖ ព្យាបាលគ្រុន ចុកពោះ រាកមួល ក្អួតចង្អោរ និងប្រើជាថ្នាំក្តៅបណ្តេញធាតុត្រជាក់ និងជួយរំលាយអាហារ៥៤,៥៥)។ ផ្សេងៗ៖ គេធ្វើម្រេចស ឬម្រេចអាចម៍សត្វ ដោយយកម្រេចទុំមកលាងឈ្លីយកសម្បកចេញ និងហាលឱ្យស្ងួត(៥៥)។
ឧទាហរណ៍៖ (៥៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៥០២ (៥៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៨៨ ។
សត្វដែលមានមាឌតូចទាបរេញតាមពូជ ផ្សេងទីទៃខុសពីមាឌសត្វពូជឯទៀតក្នុងជាតិត្រូវគ្នា ។
ឧទាហរណ៍៖ ឆ្កែម្រេច, មាន់ម្រេច ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)