Posted on Leave a comment

តើពាក្យ «ម្រះ» មានន័យដូចម្ដេច ?


ម្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះរះ អ. ថ. ម៉ៈរ៉ៈ ) ឈ្មោះវល្លិដំណាំឡើងទ្រើងមួយប្រភេទ មានស្លឹកឆែកៗ ផ្លែមានពករម៉ិងរម៉ង់; ស្លឹក, ត្រួយនិងផ្លែមានរសល្វីង ប្រើការជាបន្លែ ឬផ្លែប្រើជាអន្លក់ក៏បាន; ម្រះមានឈ្មោះផ្សេងៗមាន ម្រះទេស, ម្រះភ្លុក ជាដើម ។ ព. ប្រ. អ្វីៗ ដែលដុះសាច់រម៉ិងរម៉ង់ដូចផ្លែម្រះ ។
ឧទាហរណ៍៖ ភ្លុកដុះម្រះ, ស្នែងរមាំងដុះម្រះ . . . ។

                      ឈ្មោះវល្លិដំណាំប្រចាំឆ្នាំមួយប្រភេទវារឡើងទ្រើង នាំពីប្រទេសឥណ្ឌាមកដាំគ្រប់ប្រទេសក្ដៅលើសកលលោក ។ ស្លឹកខ្ចី និងផ្លែខ្ចីមានរសល្វីង ប្រើការជាបន្លែ ឬផ្លែប្រើអន្លក់បាន។ ស្លឹកខ្មែរប្រើសំរាប់បង់សម្លកកូរ ។ គ្រូថ្នាំបុរាណច្របាច់ស្លឹ្កកយកទឹកឲ្យអ្នកឈឺជំងឺគ្រុនចាញ់ផឹកពេលញាក់ម្ដងៗ ។ នៅស្រុក portorico (អាមេរិកក្ដៅ) គេប្រើដើមម្រះ ធ្វើជាថ្នាំព្យាបាល ជំងឺទឹកនោមផ្អែម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply