Posted on Leave a comment

តើពាក្យ «ម្លូ» មានន័យដូចម្ដេច ?


ម្លូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិឡើងជន្លង់ពួកមួយ មានឈ្មោះច្រើនយ៉ាង, ដើមនិងស្លឹកមានរសហាង ក្លិនប្រហើរឆួលបន្តិចៗ, គេដាំជារបរប្រើស្លឹកជាគ្រឿងផ្សំជាមួយនឹងកំបោរ, ស្លាជាដើម ទំពាបំបាត់ក្លិនមាត់មិនឲ្យធុំអាក្រក់ ។
ចុល្លព្រឹក្សតូចមួយប្រភេទ ជាវល្លិឡើងជន្លង់ ដើមកំណើតក្នុងប្រទេសជ្វា គេនាំមកដាគ្រប់ប្រទេសនៃអាស៊ីក្តៅ។ គេប្រើស្លឹកជាម្លូស៊ី។ គេយកកំបោរបៀកលើស្លឹក ហើយស៊ីជាមួយស្លាមួយចំណិត។ ក្នុងក្បួនឱសថបុរាណ គេយកស្លឹកម្លូរោលភ្លើង ស្អំលើកន្លែងហើម ឬដាក់លើដើមទ្រូងឱ្យបាត់ក្អក។ គេមូរស្លឹកម្លូជារាងសាជីសែនអ្នកតា។ ម្លូជាគ្រឿងដែលខានពុំបាន ក្នុងពិធីលើកស្លា និងអាពាហ៍ពិពាហ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply