ម្អមស្រែ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិប្រចាំឆ្នាំ កម្ពស់ ១០-៣០ស.ម ដុះលើដីសើម ឬក្នុងទឹកភក់ ឬទឹករាក់ៗ ក្នុងស្រែនៃប្រទេសកម្ពុជា លាវ វៀតណាម និងថៃ។ មែក និងស្លឹក មានក្លិនហាងឆួលលាយក្រអូបបន្តិចៗ ផ្កាសម្បុរស្វាយ ប្រើជាគ្រឿងបង់សម្លម្ជូរ ប្រើបានទាំងស្រស់ ទាំងក្រៀម។
ជារុក្ខជាតិស្មៅ ដែលដុះខ្លួនឯងតាមវាលស្រែ និងទំនាបលិចទឹក (ទឹកសាប) ផ្សេង ក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្អមស្រែ – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Limnophila geoffrayi Bonati. – ឈ្មោះអង់គ្លេស ៖ Swam leaf – ឈ្មោះបារាំង ៖ Herbe odorante – ប្រភពដើម ៖ កម្ពុជា ឡាវ វៀតណាម ថៃ(៥២) – លក្ខណៈរូបសាស្រ្ត ៖ ដើមប្រហោងមានរោមច្រើន កម្ពស់១០-៣០ស.ម។ ស្លឹក ទោលមានរោមដុះទល់ទង ឬដុះជុំវិញដើមពី៣-៥សន្លឹក និងរាងមានស៊ុតទ្រវែងគ្មានទង។ គែមស្លឹមមានធ្មេញរណារតិចៗ និងខាងក្រោមស្លឹកមានរោមពណ៌បៃតង។ ផ្កាតែ១ ដុះចេញពីប្រគាបស្លឹក មានពណ៌ស្វាយតិចៗ និងមានទងប្រវែង១,៥ស.ម។ ផ្លែរាងមូលតូចគ្មានរោម ខាងក្នុងមានគ្រាប់ច្រើន(៥៣)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះលើដីខ្សាច់សើមៗតាមវាលស្រែ – លក្ខណៈជីវសាស្រ្ត ៖ មែក និងស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ (៥២,៥៣)។ បន្តពូជដោយគ្រាប់(៥៣)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ជាគ្រឿងបង់ក្នុងសម្លរ (ទាំងស្រស់ និង គ្រាម) និងស៊ុប(៥២)។ ជាឱសថ៖ ព្យាបាលក្អកមាន់ គ្រុន គ្រួសក្នុងតម្រងនោម កើតបូស ពិសពស់ចឹក រលាកស្បែកមានខ្ទុះ និងរមាស់(៥៣)។
ឧទាហរណ៍៖ (៥២) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤០២ (៥៣) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ១៨៩ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖