Posted on Leave a comment

តើពាក្យ «យមៈ» មានន័យដូចម្ដេច ?


យមៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) សេចក្ដីស្លាប់; អធិបតីនរក; ច្រើនហៅថា ព្រះយម ។ យមក្ខន្ធ (យៈម័ក-ខ័ន) ពួកនរក ។ យមទូត ( យៈមៈ— ) បម្រើយមៈ ( មរណៈ ឬជរា, ព្យាធិ, មរណៈ ) ។ យមបាល ( យៈមៈ — ឬ យំមៈ— ) អ្នករក្សានរក : ពួកយមបាល ( ខ្មែរហៅក្លាយជា យម្ភុបាល ក៏មាន គួរលែងប្រើ ) ។ យមបុរស (យៈមៈបុរ៉ស់) បុរសរបស់យមៈ ( មរណៈ ) ។ យមរាជ (យៈមៈរាច ឬយំមៈ—) មច្ចុរាជ; ស្ដេចត្រួតត្រានរក ។ ខ្មែរប្រើពាក្យ យមរាជ នេះជាឋានន្តរ ( ងារ ) នៃសេនាបតីក្រសួងយុត្តិធម៌ (ក្រសួងតុលាការ) សម័យបច្ចុប្បន្ននេះក៏នៅតែប្រើជាឋានន្តរនៃរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នុះដូចពីដើមដែរ ។
ឧទាហរណ៍៖ លោកអ្នកឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌; ប្រជាពលរដ្ឋច្រើនតែហៅតាមទម្លាប់ក្រៅពីការសរសេរថា ជមរាជ (ជំរាច) ទៅជា ប្រាក្រឹត ខ្មែរ : លោកជមរាជ ( គួរហៅឲ្យត្រូវថា យមរាជ វិញ ) ។ យមលោក ( យៈមៈ— ) ឋាននរក អបាយលោក ។ យមសាធន៍ ( យៈមៈសាត ) ឋាននរក នរក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply