Posted on Leave a comment

តើពាក្យ «យស» មានន័យដូចម្ដេច ?


យស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.យឝស៑ ) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្តីថ្កើងថ្កាន។
ឧទាហរណ៍៖ មានយស ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ មុខក្រសួង : ស័ក្ដិ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្ដិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្ដីទីជាសេនាបតីបណ្ដោះអាសន្ន ។ យសសម្ប័ទ ឬ យសសម្បទា ( យៈសៈ—) ការបរិបូណ៌ដោយយស ។ មន្ត្រីកិត្តិយស ( ម. ព. មន្ត្រី ) ។ ពាក្យកាព្យបុរាណថា : ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា រីអ្នកមានយស សម្បូរគ្នីគ្នា សុទ្ធសឹងមិត្រភ្ងា ជួយជាកម្លាំង ។ សាស្ត្រាច្បាប់រាជនេតិថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្ដា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply