យាង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ល. ស. យ៉ាង អ. ថ. យ៉ាង “ឈានដើរ ដើរ” ) ដើរ ដើរទៅមក; ខ្មែរប្រើពាក្យនេះចំពោះតែរាជសព្ទ : ស្ដេចយាងទៅ ស្ដេចយាងមក; រាជសព្ទសាមញ្ញ រាជសព្ទខ្ពង់ខ្ពស់ថា “ស្ដេច” : ព្រះករុណាទ្រង់ស្ដេចទៅខែត្រក្រៅ; ទ្រង់ស្ដេចមកពី… ។ យាងព្រះបាទា យាងដោយព្រះបាទាឥតយាន្តជំនិះ ។ យាងយាត្រា ស្ដេចយាងទៅ ( ព. កា. ) ។ យាងយាស ដើរដោយមានលំនាំ ដើរដោយលំនាំល្វាសល្វន់ ( ច្រើនប្រើជា រ. ស. ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. យាង អ. ថ. យ៉ាង “ជ័រ” ) ឈើទាល ( ពាក្យអ្នកបាត់ដំបង សៀមរាប : ដើមយាង គឺដើមឈើទាល ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖