យុគលពិន្ទុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច” ) ចំណុចមួយគូឬចំនុចពីរទន្ទឹមគ្នា ( ម. ព. ពិន្ទុ ផង ) ។ ពាក្យសន្មតឲ្យជាឈ្មោះវណ្ណយុត្តមួយយ៉ាង ( : ) ដូចគ្នានឹង ដឺពង់ត៍ ( Deux points ) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរដែលមានសំឡេងជា អៈ, អាៈ, អេៈ ជាដើម ដូចជា ខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែពាក្យដែលជាសមាសនាមមានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី ( ក័ម-ពុជៈរ័ត, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី ) នេះកុំចុចអក្សរកណ្ដាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្ដីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជា ម្ដាយនិយាយថា ។
ឧទាហរណ៍៖ កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង! ( ម. ព. វណ្ណយុត្ត ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖