យុត្តៈ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. យុក្ត ) ដែលគួរ, ដែលត្រឹមត្រូវ, ដែលប្រកបដោយ, ដែលត្រូវទំនង, ត្រូវបែប,… ។ ប្រើជាបទសមាស
ឧទាហរណ៍៖ យុត្តកម្ម ( យុត-តៈក័ម ) អំពើដំគួរ, អំពើឬការដែលត្រឹមត្រូវ ។ យុត្តការណ៍ ( យុត-តៈ-កា ) ហេតុឬដំណើរដ៏គួរ ។ យុត្តកិច្ច ឬ យុត្តក្រឹត្យ ( យុត-តៈកិច ឬ —ក្រឹត ) កិច្ចឬក្រឹត្យត្រឹមត្រូវ, ការរវល់ដែលគួរធ្វើ, គួរប្រកប ។ យុត្តចិន្ដា ឬ យុត្តមតិ ( យុត-តៈចិន-ដា ឬ —មៈតិ ) គំនិតដ៏គួរ, គំនិតត្រឹមត្រូវ ។ យុត្តវាចា ឬ យុត្តវាទ ( យុត-តៈ— ) សម្ដីត្រឹមត្រូវ, ពាក្យដែលគួរនិយាយ ។ យុត្តវាទី ( យុត-តៈ— ) អ្នកដែលពោលពាក្យត្រឹមត្រូវ, អ្នកពោលពាក្យគួរដល់ការ; បើស្រ្តីជា យុត្តវាទិនី ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖