Posted on Leave a comment

តើពាក្យ «យុទ្ធ» មានន័យដូចម្ដេច ?


យុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចម្បាំង; សង្រ្គាម; ការចូលប្រឡូកគ្នា ។
ឧទាហរណ៍៖ តយុទ្ធ ។

                      យុទ្ធពិធី ឬ —វិធី ( យុត-ធៈ— ) ពិធីចម្បាំង, កលឧបាយសង្រ្គាម ។ យុទ្ធភណ្ឌ ឬ យុទ្ធោបករណ៍ ( យុត-ធៈភ័ន ឬ យុត-ធោប៉ៈក ) ប្រដាប់សម្រាប់សង្រ្គាម, គ្រឿងចម្បាំង ។ យុទ្ធភូមិ ឬ យុទ្ធរង្គ ( យុត-ធៈភូម ឬ —រង់ ) សមរភូមិ, ទីចម្បាំង, ទីប្រទល់ទ័ព ។ យុទ្ធវិន័យ ( យុត-ធៈវិនៃ ) ច្បាប់សម្រាប់ទូន្មានពួកទាហាន ។ យុទ្ធវិនាស ( យុត-ធៈ— ) សេចក្ដីវិនាសព្រោះចម្បាំង; ដំណើរបាក់ទ័ព ។ យុទ្ធសន្តិភាព ( យុត-ធៈសន់តិភាប ) ដំណើរស្ងប់សឹក, ការសះជាលើកលែងច្បាំងគ្នា ។ យុទ្ធសាស្ត្រ ( យុត-ធៈសាស ) ក្បួនចម្បាំង, ក្បួនសម្រាប់ច្បាំង ( ដូចយ៉ាងក្បួនព្យូហ៍សឹកជាដើម ) ។ យុទ្ធស្ម័គ្រ ( យុត-ធៈស្មាក់ ) ដំណើរស្ម័គ្រចិត្តនឹងច្បាំង; ដំណើរភ្ជុំពលត្រៀមប្រចាំការ ( សំ. យុទ្ធសាមគ្រី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply