យោគ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រកប; ការរួបរួម; ការស្ម័គ្រស្មាគម, ការចួបប្រសព្វគ្នា; ព្យាយាម; សមាធិ; ជោគ; ទ្រព្យ, សម្បត្តិ; នក្សត្រឫក្ស; កិលេស; រវល់; ដំណើរអំពល់ចិត្ត; កល, ឧបាយ; ឧបាយកល; មាយា; ប្រវ័ញ្ចន៍, បោកប្រាស់បំបាត់ ។ ល។ ខ្មែរប្រើជា កិ. ក៏មាន សំដៅសេចក្ដីថា ” ប្រកបការ, កាន់ការ, ព្យាយាម, ខំប្រឹង, ប្រឹងធ្វើ; ប្រឹងយោលខ្លួនងោកងើបៗ , យោលទៅៗមកៗ; លម្អៀងចិត្ត, បំបែរចិត្តឬធ្វើឲ្យងាកចិត្តទៅរក” : យោគចិត្តទៅរក ។ យោគពេញទំហឹង ប្រឹងពេញកម្លាំង ( ព. សា. ) ។ យោគក្ស័យ ( យោគ័កក្សៃ ) ដំណើរអស់ព្យាយាម; ដំណើររសាយព្យាយាម; ដំណើរអស់រវល់; ព. ពុ. ដំណើរអស់កិលេស ។ យោគក្សេម ( យោគ័កក្សែម ) ដំណើរស្រាករវល់, ស្រាកសេចក្ដីអំពល់ចិត្ត; ព. ពុ. ធម៌ដែលក្សេមចាកកិលេស, ចាកសេចក្ដីអំពល់ចិត្ត ( ព្រះនិព្វាន ) ។ យោគយល់ ( យោក— ) យល់ដោយសេចក្ដីលម្អៀង, យល់មុខ ។ យោគយាត្រា ( យោក— ) ដំណើររបស់នក្សត្រឫក្ស : យាមយោគយាត្រា ។ យោគវិក្រ័យ ( យោគៈវិក្រៃ ) ការលក់ដូរដោយបំបាត់ ។ ល។
ខ្សែតម្បារសំប៉ែតដែលចងភ្ជាប់ជាមួយនឹងស្លោកបាត្រ សម្រាប់ស្ពាយបាត្រ ( ម. ព. យោគ ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖