យោធ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកច្បាំង, ទាហាន, តែខ្មែរច្រើនប្រើជា យោធា ។ ប្រើជាបទសមាស : យោធកម្ម ( យោធៈក័ម ) ការរបស់អ្នកច្បាំង, មុខការរបស់ទាហាន ។ យោធក្រឹត្យ ( យោធៈក្រឹត ) ក្រឹត្យរបស់អ្នកច្បាំង, ក្រឹត្យសម្រាប់ទាហាន ។ យោធបរិក្ខារ ( យោធៈប-រិក-ខា ) បរិក្ខារបស់ទាហាន ។ គ្រឿងប្រដាប់ចាំបាច់សម្រាប់សេនាទាហានបរិភោគប្រើប្រាស់គ្រប់យ៉ាង ។ យោធពល ( យោធៈពល់ ) កម្លាំងរបស់យោធា, កងកម្លាំងទាហាន, ពលទាហាន ។ យោធព្យុហៈ ( យោធៈ —) មើលពាក្យ ព្យុហៈ ។ យោធភូមិ ( យោធៈភូម ) បន្ទាយយោធា, ទីតាំងនៃកងទ័ព ។ យោធវិជ្ជា ឬ —វិទ្យា ( យោធៈវិច-ជាឬ —វិត-ទ្យា ) ចំណេះសម្រាប់ទាហាន ។ យោធវិន័យ ( យោធៈវិនៃ ) ច្បាប់សម្រាប់ទាហាន, ច្បាប់ប្រដៅទាហាន ។ យោធសាស្រ្ត (យោធៈសាស) ក្បួនសម្រាប់ទាហាន, ក្បួនចម្បាំង ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖