Posted on Leave a comment

តើពាក្យ «យំ» មានន័យដូចម្ដេច ?


យំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញសូរសព្ទព្រមទាំងចេញទឹកភ្នែកព្រោះសេចក្ដីសោកស្ដាយអាល័យ ឬព្រោះមានទោមនស្សអាក់អន់ចិត្តឬក៏ព្រោះឈឺចាប់ខ្លាំង ។ យំគោក ឬ យំស្ងួត យំគ្មានទឹកភ្នែក ។ យំគាំង យំគាំងលង់បាត់សូរសព្ទម្ដងៗ : ក្មេងយំគាំង ។ យំចុងជើង យំសោកជិតចុងជើងអ្នកដែលឈឺដាបឬបុគ្គលស្លាប់ ។ យំទារ យំទាររកចំណីជាដើម ។ យំទួញ យំរៀបរាប់បូរបាច់ដោយសោកស្ដាយ ។ យំយប់ យំតែក្នុងវេលាយប់ៗ : ក្មេងយំយប់ ។ យំយាម ពោលពាក្យរលាក់រលែកតាមបទគ្វាម ដែលលើកចងជាសេចក្ដីរៀបរាប់ទៅរកសពដែលតម្កល់នៅទីនោះ ក្នុងពេលយាមមានកំណត់, ច្រើនតែកំណត់ក្នុង ១ ថ្ងៃត្រឹម ៤ ដងគឺ វេលាអធ្រាត្រ, ជិតព្រឹក, ថ្ងៃត្រង់, ព្រលប់ ( អ្នកយំយាមច្រើនតែពួកស្រ្តី, ប្រើចំពោះតែសពឥស្សរជន មានក្សត្រិយ៍ទ្រង់រាជ្យជាដើម ) ។ យំយែក ( ម. ព. យែក ) ។ យំរហាម យំហូរទឹកភ្នែករហាម ។ យំរំងាស់ ( ព. ប្រ. ) យំយូរក្រស្ងៀម : ក្មេងយំរំងាស់ ។ យំលំប៉ា ឬ យំរំអុក យំទទូចទាររឿយៗមិនលែង, យំមិនងាយស្ងៀមនាំឲ្យកើតអផ្សុក : ក្មេងយំលំប៉ា ឬ យំរំអុក ។ យំរ៉ាំរ៉ៃ យំជាប់ក្រស្ងៀម ។ យំសោក យំបូរបាច់ដោយសេចក្ដីស្ដាយស្រណោះ ។ យំអណ្តឺតអណ្ដក យំដោយដកខ្យល់ដង្ហើមលង់ៗ លិចៗអណ្ដែតៗ ប៉ផ្ដឺតប៉ផ្ដក់ : ក្មេងយំអណ្ដឺតអណ្ដក ។ ល ។ ស្ករយំ ( ព. ប្រ. ) ស្ករដែលរឹងហើយប្រែជាជ្រាយជោរព្រោះត្រូវចំហាយក្ដៅខ្លាំងឬត្រជាក់ខ្លាំង ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះកន្សែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply