Posted on Leave a comment

តើពាក្យ «រគឹង» មានន័យដូចម្ដេច ?


រគឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដង្កូវមួយប្រភេទកើតក្នុងមើម មានមើមដំឡូងជ្វាជាដើម ស៊ីសាច់មើមនោះរទុះមានក្លិនខារ ។
ឧទាហរណ៍៖ មើមដំឡូងជ្វារគឹងស៊ី ( អ្នកស្រុកខ្លះហៅ គ្រឹង ឬ ជ្រឹង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងសាច់ពកឬកន្ទួលតូចៗថ្គោលៗដាសពាស ។
ឧទាហរណ៍៖ មុខកើតមុនរគឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply