Posted on Leave a comment

តើពាក្យ «រងា» មានន័យដូចម្ដេច ?


រងា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួលសម្ផស្សត្រជាក់ខ្លាំង បណ្ដាលឲ្យត្រូវការសម្ផស្សក្ដៅជួយការពារឲ្យកក់ក្ដៅ ។
ឧទាហរណ៍៖ អ្នកមិនសូវរងាទេឬ ? ខ្ញុំរងាណាស់ ។

                     ព. ប្រ. ភ័យបារម្ភខ្លាចសត្រូវ ព្រោះឥតទីពំនាក់ឬព្រោះមិនមានគ្រឿងការពារ ។
ឧទាហរណ៍៖ តាំងពីដួចរាជការចាត់ឲ្យមានមណ្ឌលនីតិកម្មមកនៅជិតភូមិយើងៗបានកក់ក្ដៅមិនរងាដូចពីដើម ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ អាកាសដែលបណ្ដាលឲ្យត្រជាក់ខ្លាំងព្រឺសាច់ព្រឺរោម

ឧទាហរណ៍៖ យប់នេះមានរងាច្រើនជាងយប់ម្សិល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្ផស្សត្រជាក់ខ្លាំងបណ្ដាលឲ្យជ្រួតជ្រាបព្រឺសាច់ព្រឺរោម ។
ឧទាហរណ៍៖ ខែរងា, រដូវរងា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply