Posted on Leave a comment

តើពាក្យ «រជនី» មានន័យដូចម្ដេច ?


រជនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រាត្រី ( យប់ )។ រជនីករ ព្រះចន្ទ ។ រជនីចរ បិសាចដែលត្រាច់តែក្នុងវេលាយប់, ព្រាយហោះ; ព្រះចន្ទ; ផ្កាយ; ចោរ; អ្នកដើរល្បាតក្នុងវេលាយប់; សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ ( សត្វរត្តិចរ ) ។ រជនីជល ( —ជល់ ) ទឹកសន្សើម ។ រជនីមុខ ពេលព្រលប់, ក្បាលព្រលប់ ( ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply