Posted on Leave a comment

តើពាក្យ «រជ្ជទេយ្យបុរេប្រទាន» មានន័យដូចម្ដេច ?


រជ្ជទេយ្យបុរេប្រទាន


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម ៖ ១. មុខចំណាយកំប៉ិកកំប៉ុកអំពីសម្ភារៈ លាភការទាំងឡាយរបស់បុគ្គលិកសង្រ្គោះបន្ទាន់ និងពិសេសចំណាយធ្វើដំណើរ និងប្រាក់បំណាច់បេសកកម្មក្នុងចំនួនទឹកប្រាក់ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ២. ចំណាយលើដំណើរការរដ្ឋបាលដែលមានលក្ខណៈជាប្រចាំ បន្ទាន់ មានចំនួនទឹកប្រាក់តិច និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់តាមនីតិវិធីធម្មតាបាន។ មុខសញ្ញាចំណាយទាំងនោះ រួមមាន៖ ▪ចំណាយចាំបាច់ជាប្រចាំសម្រាប់ការងាររដ្ឋបាល រួមមានជាអាទិ៍ ការទិញសម្ភារៈតិចតួច និងការជួសជុលតូចតាច ▪ចំណាយសម្រាប់សង្គ្រោះជាបន្ទាន់ និងពិសេស ▪ចំណាយសម្រាប់ប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេស ▪លាភការទាំងឡាយរបស់បុគ្គលិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply