រដ្ឋ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. រាឞ្រ្ត ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, រាស្ត្រ, ប្រជាជន ។ រដ្ឋកម្ម, រដ្ឋការ, រដ្ឋកិច្ច ឬ រដ្ឋក្រឹត្យ ការឬកិច្ចសម្រាប់ដែនឬសម្រាប់ប្រទេស, កិច្ចការរបស់រាស្ត្រ ។ រដ្ឋធម្មនុញ្ញ ឬ រដ្ឋធម្មនូញ្ញ ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗដែលសភាបានបញ្ញត្តតែងតាំងឡើង ។ រដ្ឋធានី ទីក្រុងធំរបស់ប្រទេសនីមួយៗ ជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស ។ រដ្ឋនាយក ឬ រដ្ឋាធិបតី, រដ្ឋាភិបាល អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស ( តំណាងក្សត្រិយ៍ទ្រង់រាជ្យ ); ព្រះរាជា ។ រដ្ឋបាល អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ : មន្រ្តីខាងរដ្ឋបាល, ក្របខ័ណ្ឌខាងរដ្ឋបាល ។ រដ្ឋបាលន៍ ការរក្សាដែនឬប្រទេស ។ រដ្ឋបុរស បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស ។ រដ្ឋប្បវេណី ( រ័ត-ឋ័ប-ប៉ៈវេនី ) បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗ តាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែល នៅក្នុងឱវាទនៃរាជបញ្ញត្តិ ។ រដ្ឋប្រសាន្តិភាព ឬ រដ្ឋសន្តិភាព ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន ។ រដ្ឋប្រសាសន៍ ការប្រិតប្រៀនប្រជាជនឲ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស ។ រដ្ឋប្រសាសនន័យ ឬ រដ្ឋប្រសាសនោបាយ ការដឹកនាំឬឧបាយណែនាំឲ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស ។ រដ្ឋប្រហារ ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាច ដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន : ធ្វើរដ្ឋប្រហារ ។ រដ្ឋមណ្ឌល មណ្ឌលរបស់ដែន, ប្រទេសទាំងមូល ។ រដ្ឋមន្ត្រី មន្ត្រីអ្នកទំនុកបម្រុងស្រុកទេស, មន្ត្រីដែលនាយកអ្នកកាន់អំណាចនីតិប្រតិបត្តិ បានជ្រើសរើសឡើងដើម្បីត្រួតត្រាមុខតំណែងរាជការធំៗ របស់រដ្ឋ : រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រដ្ឋមន្ត្រីក្រសួងធម្មការ; ការប្រឹក្សាអំពីការរក្សាឬទំនុកបម្រុងប្រទេស ។ រដ្ឋលេខាធិការ លេខាធិការរបស់រដ្ឋគឺមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងជារដ្ឋមន្រ្តី ។ រដ្ឋលេខាធិការដ្ឋាន ទីស្ដីការនៃរដ្ឋលេខាធិការ ។ រដ្ឋវាសី អ្នកនៅក្នុងរដ្ឋ, អ្នកអាស្រ័យនៅក្នុងដែន ( ឥត្ថី. រដ្ឋវាសិនី ) ។ រដ្ឋសភា ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស; សាលាសម្រាប់ប្រជុំប្រឹក្សាការទំនុកបម្រុងឬគ្រប់គ្រងរក្សាស្រុកទេស ។ រដ្ឋសភាធីបតី ឬ រដ្ឋសភានាយក អធិបតីនាយកនៃរដ្ឋសភា ។ រដ្ឋសីមា ព្រំប្រទល់របស់រដ្ឋ គឺទីខណ្ឌនៃដែនដីរបស់រដ្ឋដែលនៅជិតជាប់គ្នា ។ រដ្ឋាករ អាកររបស់រដ្ឋ; កន្លែងរាជការទទួលបន្ទុកខាងហូតពន្ធដារផ្សេងៗ ។ល។ ប្រើជាបទសមាសរៀងខាងចុងសព្ទដទៃក៏បាន ដូចជា កម្ពុជរដ្ឋ ( —រ័ត ) ដែនកម្ពុជា, ប្រទេសខ្មែរ ។ ចុល្លរដ្ឋ ( ចុល-ល៉ៈរ័ត ) ដែនឬប្រទេសតូច ។ មហារដ្ឋ ដែនឬប្រទេសធំ ។ សាន្តិរដ្ឋ ដែនឬប្រទេសដែលមានសេចក្ដីសុខសាន្ត ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)