រតិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រាគ; តម្រេក, សេចក្ដីត្រេកត្រអាល; មេថុន; សេចក្ដីរីករាយ; អំណរ… ។ រតិកម្ម, រតិក្រិយា ( រៈតិ-ក័ម, —ក្រិ-យ៉ា ) ការរួមបវេណី, មេថុនសេវនៈ ។ រតិគ្រឹះ ផ្ទះសម្រាប់កំសាន្តសប្បាយ ។ រតិទូតី ស្រីអ្នកនាំការឲ្យបុរសស្ត្រីស្រឡាញ់គ្នា ( មេអណ្ដើក ) ។ ល ។ កាមរតិ ( កាម៉ៈរៈតិ ) សេចក្ដីត្រេកត្រអាលទៅរកកាម, តម្រេកក្នុងកាមគុណ ។ ធម្មរតិ ( ធ័ម-មៈរៈតិ ) អំណរចំពោះធម៌ ។ វនរតិ ( វៈនៈ— ) អំណរទៅរកព្រៃ, សេចក្ដីពេញចិត្តនៅក្នុងព្រៃ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖