រត្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សំ. រក្ត ) ដែលជ្រលក់ហើយ; ដែលផាត់ព័ណ៌ហើយ; ក្រហម ។ ដែលប្រែថា ក្រហម ច្រើនប្រើភ្ជាប់ពីខាងដើមនាមនាមជាបទសមាស, ដូចជា : រត្តកម្ពល ( រ័ត-តៈក័ម-ពល់ ) សំពត់កម្ពលក្រហម ។ រត្តគាវី មេគោក្រហម ។ រត្តចន្ទន៍ ( រ័ត-តៈច័ន ) ចន្ទន៍ក្រហម ។ រត្តបឋវី ដីក្រហម ។ រត្តរឿងរង្សី ( រ័ត-តៈ— ឬ រ័ត— ) រស្មីក្រហមរុងរឿង ( ព. កា. ) ។ រត្តសុវណ្ណ មាសក្រហម ( មាសឆ្អិន; មាសឲ្យដី ) ។ រត្តុប្បល ( រ័ត-តុប-បល់ ឬ ត. ទ. ស្រ.—បុល; < រត្ត + ឧប្បល ) ព្រលឹតក្រហម; លំចង់ក្រហម ។ ល ។ រត្ត ន. ឈាម; រាត្រី (< រត្តិ “យប់”) : ទីឃរត្ត (ទីឃៈរ័ត) រាត្រីវែង, កាលមានរាត្រីវែង (កាលវែង, កាលអង្វែង) : បានសុខក្សេមក្សាន្ត អស់ទីឃរត្ត ព្រោះផលបុណ្យគាត់ បានកសាងមក។ អឌ្ឍរត្ត (អ័ត-ឍៈរ័ត) កន្លះរាត្រី, ពាក់កណ្ដាលយប់ (អធ្រាត្រ) : លុះដល់ពេលយាមអឌ្ឍរត្ត ក្នុងក្រុងស្ងាត់មាត់ឈឹងជ្រងំ ស្ដេចទ្រង់យាងចូលទីបន្ទំ អប់រំព្រះទ័យដោយមេត្តា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖