រទេះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យានមានកង់ មានទ្រង់ទ្រាយច្រើនបែបប្លែកៗពីគ្នា ( ដោយជំនាងតាមកាលតាមសម័យ ) សម្រាប់ទឹមគោ, ទឹមក្របីឬប្រើអូស. រុញក៏បាន; ទោះបីយានទឹមសេះឬយានដែលលឿនដោយកម្លាំងចំហាយកម្ដៅភ្លើងជាដើម ក៏ហៅ រទេះ បានដែរ ( តាមទម្លាប់ពាក្យធម្មតា ) ។ រទេះក្រង់ រទេះមានក្រង់ទូលាយសម្រាប់ផ្ទុកទំនិញបានច្រើន ។ រទេះក្របី រទេះសម្រាប់ទឹមក្របី ។ រទេះគោ រទេះសម្រាប់ទឹមគោ ។ រទេះចាម រទេះធំស្រោង មានផ្ទុរក្រឡូមខាងមុខខ្ពស់ជាងខាងក្រោយបន្តិច ត្រង់កណ្ដាលទាបអែនពាប់ ( ធ្វើតាមបែបចាម ) ។ រទេះជើងគុល រទេះមានកង់ជាបន្ទះទាំងផ្ទាំងឥតកាំ ដូចជាកង់ជើងគុល, សម្រាប់បរក្នុងផ្លូវដែលមានភក់ផុងច្រើន ។ រទេះដឹក ឬ រទេះបន្ទុក រទេះធំសម្រាប់ផ្ទុកដឹករបស់ធ្ងន់ ។ រទេះដែក រទេះកង់ដែក ប្រើរុញតាមផ្លូវដែកសម្រាប់ដឹកដី ។ រទេះត្រដួស រទេះមានថ្នាក់ពីរជាន់ មួយជាន់ក្រោមសម្រាប់ដាក់អីវ៉ាន់, មួយជាន់ខាងលើហៅ ត្រដួស សម្រាប់មនុស្សជិះ ។ រទេះបំបោល រទេះលាតតូចជាងរទេះសាឡី សម្រាប់ទឹមគោ បរបំបោលភ្នាល់ឬប្រណាំងគ្នា ។ រទេះផ្ទុរ រទេះមានផ្ទុរ ( ហៅរទេះដំបូល ក៏បាន ) ។ រទេះភ្លើង រទេះមានក្បាលប្រកបដោយគ្រឿងចក្រគ្រប់ព្រម, ប្រើដុតឧសឬធ្យូងថ្មយកម្លាំងកម្ដៅភ្លើង . . . បើកឲ្យរអិលតាមផ្លូវដែកឲ្យលឿនខ្លាំងបាន ( រថភ្លើង; បារ. Chemin de fer ) ។ រទេះម៉ឺនដា រទេះមានតួរាងជាគ្រែ, មានជើងទៀន, មានដំបូល , . . . វិចិត្រដោយក្បាច់រចនាលាបលនរំលេចព័ណ៌មានលំអដ៏រុងរឿង, សម្រាប់ទឹមគោឬក្របី, ជាយានជំនិះសម្រាប់ឥស្សរជននៅកម្ពុជរដ្ឋ ក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះក្នុងខែត្រក្រៅនៅមានប្រើខ្លះដែរ ។ រទេះរុញ រទេះតូចរាងជម មានកង់តែមួយ មានឈើពីរកំណាត់បោះភ្ជាប់ជាចន្ទល់មានដងពីរសម្រាប់កាន់រុញ, យកភាគខាងមុខជាខាងក្រោយ, ប្រើដាក់អីវ៉ាន់ល្មមកម្លាំងមនុស្សម្នាក់រុញបាន ( ពួកអារាមបាលឬឧយ្យានបាលច្រើនប្រើរទេះនេះ ) ។ រទេះលាត រទេះដែលលាតឥតទ្រពងឥតដំបូល សម្រាប់ដឹកសសរឬដឹកឈើហុបជាដើម ។ រទេះវាល រទេះឥតផ្ទុរ ។ រទេះសាឡី រទេះវាល មាត្រធំជាងរទេះបំបោល សម្រាប់ទឹមគោបរបំបោលតាមធម្មតា ( ហៅត្រឹមតែ សាឡី ក៏បាន ) ។ រទេះសេះ រទេះទឹមសេះ ( រថ ) ។ រទេះសំឡី ពាក្យសាមញ្ញសម្រាប់ហៅរទេះទាំងធំទាំងតូចរួមគ្នា ( ក្លាយមកពី រទេះសាឡី គឺរទេះនិងសាឡី សំដៅសេចក្ដីថា រទេះធំនិងរទេះតូច ទេដឹង? ) ។ រទេះអូស រទេះវាល មានជញ្ជាំងទាបទាំងពីរខាង, ពីខាងមុខខាងក្រោយមានក្ដារបន្ទះសម្រាប់លើកដាក់បាន, មានទូកឬដងពីរឃ្លាតឆ្ងាយពីគ្នា, ប្រើចងខ្សែពួរទាក់នឹងចុងដងទាំងពីរសម្រាប់មនុស្សអូសដឹកសារពើទំនិញឬវត្ថុធ្ងន់ៗ មានឧសជាដើម ។ ល ។ ( ម. ព. រថ ផង ) ។ ព. ទ. បុ. រទេះបាក់ត្រង់ណា ល្អិតត្រង់ណោះ ( ព. ប្រ. ) សេចក្ដីថា ភ្ញៀវច្រើននាក់ឈប់សម្នាក់ស៊ីចុកយូរថ្ងៃនៅផ្ទះអ្នកណា រមែងតែពង្រេចពង្រឹលអ្នកនោះ ។ រទេះបាក់មិនគិត ទៅគិតឯគោលូចដាំង ( ព. ប្រ. ) ការធំដុំមិនគិត បែរជាគិតឯការរប៉ិចរប៉ីទៅវិញ, ដូចជាម្ចាស់រទេះៗបាក់មិនគិតជួសជុល បែរជាគិតឯគោ ដែលបញ្ចេញអង្គជាតទៅវិញ ។ បាក់រទេះ ( ព. ប្រ. ) លង់ទ្រនេស : ខ្លាបាក់រទេះ គឺខ្លាត្រូវរបួសលង់ទ្រនេស ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទីន័ងរាជរថ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)